ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ដំណើរទស្សនកិច្ចសិក្សាទៅកាន់កណ្ណិកា ម៉ូដឺនហ្វាម

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់កណ្ណិកា ម៉ូដឺនហ្វាម ដែលស្ថិតនៅរាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សយល់ដឹងពីគុណសម្បត្តិ និងលក្ខណៈនៃការលូតលាស់របស់បន្លែបង្ការ រួមជាមួយរបៀបដាំដុះប្រភេទបន្លែបង្ការខ្មែរ ​តាំង​ពី​ពេល​សាប​ព្រោះរហូត​ដល់​ពេល​ប្រមូល​​ផល។