ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការប្រឡងឆមាសទី២ សម្រាប់ថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រឡងឆមាសទី២ សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។ គណៈកម្មការសាលាបានរៀបចំវិញ្ញាសាប្រឡងប្រកបទៅដោយស្ដង់ដាអប់រំ និងមានការត្រួតពិនិត្យពីប្រធានក្រុមបច្ចេកទេសយ៉ាងហ្មត់ចត់ ជាពិសេសគណៈកម្មការអនុរក្សបានអនុវត្តយ៉ាងតឹងរឹងទៅលើការប្រឡង ដែលធ្វើឱ្យសិស្សានុសិស្សគ្រប់កម្រិតសិក្សាគោរពតាមបទបញ្ញត្តិនៃការប្រឡង និងរក្សាបាននូវគុណភាពនៃការអប់រំ។