របៀប Back Up ទុកសារសំខាន់ៗ របស់អ្នកនៅលើ iOS និង Android

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ ៖ របៀប Back Up ទុកសារសំខាន់ៗ របស់អ្នកនៅលើ iOS និង Android
អត្ថបទដកស្រង់ដោយ : ហេង សុវណ្ណារិទ្ធ
#MJQE#AmericanInterconSchool

បច្ចុប្បន្នការប្រើប្រាសច្ចេកវិទ្យាកាន់តែជឿនលឿន ការប្រើប្រាស់ប្រព័ន្ធផ្សេងៗ ដូចដែលមនុស្សជាច្រើនបានដឹងហើយថា សាររបស់អ្នកដែលបានសន្ទនា គឺពិតជាសំខាន់ណាស់ក្នុងការមើលឡើងវិញ ឬទុកធ្វើជាភស្ភុតាងជាដើម។ តែយ៉ាងណា វានឹងបាត់បង់នៅពេលដែលទូរសព្ទអ្នកខូច ការផ្លាស់ប្តូរទូរសព្ទថ្មី ឬក៏ទូរសព្ទអ្នកត្រូវបានបាត់ផងដែរ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ខ្ញុំសូមចែករំលែកពីរបៀបធ្វើការ Back Up សារសំខាន់ៗ របស់អ្នកទាំងអស់ក្នុងទូរសព្ទដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ឱ្យធានាបាននូវសុវត្ថិភាពខ្ពស់មិនបាត់បង់ទៀតនោះទេ។ ជាដំបូង យើងចូលទៅមើលពីរបៀបក្នុងការ Back Up សារនៅក្នុងស្មាតហ្វូននោះទាំងអស់គ្នាដូចតទៅ៖

ជាដំបូងយើងសូមធ្វើការបង្ហាញនៅលើប្រព័ន្ធប្រព័ន្ធប្រតិបត្តិ iOS ជាមុនសិន ដោយខាងក្រោមនេះ គឺជាវិធីមួយចំនួនដើម្បីធ្វើការ Back Up សាររបស់អ្នករួមមានដូចជា :
ការ Back Up តាមរយៈសេវាកម្ម iCloud :
1.  សូមអ្នកចូលទៅកាន់ Setting > iCloud > iCloud Backup
2.  ធ្វើការបើកលើមុខងារ iCloud Backup
3.  ជាចុងក្រោយចុចលើពាក្យ Backup Now ដើម្បីឱ្យវាដំណើរការចប់ជាការស្រេច។
ដូចនេះ នៅពេលដែលអ្នក Backup បានជោគជ័យនោះសាររបស់អ្នកនឹងត្រូវបានដាក់បញ្ចូលនៅក្នុង Backup នៃសេវាកម្ម iCloud ផ្ទាល់ ហើយអ្នកអាចធ្វើការយកសាររបស់អ្នកមកវិញ (Restore) បានគ្រប់ពេលវេលាគ្រប់ទីកន្លែង (ទាមទារឱ្យមានភ្ជាប់អ៊ីនធើណេត) នៅពេលដែលអ្នកត្រូវការ។

ការ Back Up ដោយប្រើប្រាស់កម្មវិធី iTunes :
1.  ភ្ជាប់ iPhone អ្នកទៅកាន់កុំព្យូទ័ររបស់អ្នក ហើយបើកកម្មវិធី iTunes
2.  ចុចលើរូបតំណាង iPhone នៅក្នុងកម្មវិធី iTunes លើកុំព្យូទ័ររបស់អ្នក
3.  ចុចលើពាក្យ Summary នៅផ្នែកខាងឆ្វេង
4.  បន្ទាប់មកចុចលើពាក្យ Back Up Now ដើម្បីចាប់ផ្តើមដំណើរការ រួចរង់ចាំដល់រួចរាល់ជាការស្រេច។

ការប្រើប្រាស់កម្មវិធីខាងក្រៅ (Third-Party Apps) :
លើសពីរបៀបខាងលើ អ្នកក៏អាចប្រើកម្មវិធីខាងក្រៅ (Third-Party Apps) ក្នុងការ Back Up សាររបស់អ្នកបានផងដែរ។ ដោយកម្មវិធីទាំងនោះមានដូចជា៖ iExplorer, PhoneView និង iMazing ជាដើម ហើយកម្មវិធីទាំងអស់នេះវានឹងអនុញ្ញាតឱ្យអ្នកនាំយកសាររបស់អ្នកទៅកាន់កុំព្យូទ័រ ដែលវាមានភាពងាយស្រួលសម្រាប់អ្នកក្នុងការយក Files Back Up នោះមកដាក់លើទូរសព្ទរបស់អ្នក ។

ជាបន្តទៅទៀត ខ្ញុំសូមធ្វើការបង្ហាញនៅលើប្រព័ន្ធប្រតិបត្តិ Android វិញម្តង។ មិនខុសពី iOS ប៉ុន្មានទេ នៅលើ Android ក៏មានវិធីមួយចំនួនក្នុងការ Back Up សាររបស់អ្នកផងដែរ អ៊ីចឹងតោះទៅមើលពីរបៀបធ្វើដំណើរការទាំងនោះដូចខាងក្រោមនេះទាំងអស់គ្នា៖
ការ Back Up តាមរយៈកម្មវិធី Google Drive :
1.  បើកកម្មវិធី Google Drive នៅលើឧបករណ៍ Android របស់អ្នក
2.  ចុចលើបន្ទាត់ត្រេបីនៅផ្នែកខាងលើជ្រុងខាងឆ្វេង
3.  ចុចលើពាក្យ Settings
4.  ចុចលើពាក្យ Backup
5.  ធ្វើការបើកដំណើរការលើពាក្យ SMS text messages ជាការស្រេច។

ការប្រើប្រាស់កម្មវិធីខាងក្រៅ (Third-Party Apps) :
ក្រៅពីការធ្វើតាមរយៈកម្មវីធី Google ក៏នៅមានកម្មវិធីខាងក្រៅមួយចំនួនទៀតដែរដូចជា៖ SMS Backup & Restore, Super Backup & Restore, និង SMS Backup+ ផងដែរ។

ធ្វើការផ្ទេរទៅកាន់កុំព្យូទ័ររបស់អ្នក :
វិធីចុងក្រោយមួយទៀត អ្នកក៏អាចធ្វើការ Back Up សាររបស់អ្នកពីទូរសព្ទ Android ទៅកាន់កុំព្យូទ័រ បានថែមទៀតផង។ ដោយអ្នកគ្រាន់តែភ្ជាប់ទូរសព្ទរបស់អ្នកទៅកាន់កុំព្យូទ័រតាមរយៈខ្សែ USB បន្ទាប់មកអ្នកគ្រាន់តែប្រើប្រាស់ file manager នៅក្នុងកុំព្យូទ័រដើម្បីធ្វើការចម្លង (Copy) សាររបស់អ្នកទៅកាន់កុំព្យូទ័រជាការស្រេច។
ដូច្នេះ ទាំងអស់នេះគឺជារបៀបក្នុងការ Back Up សារសំខាន់ៗទាំងអស់របស់អ្នកទុកគ្រាន់ការពារបញ្ហាណាមួយដែលអាចកើតមានជាយថាហេតុ។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://cambo-report.com/article/28119