អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យា Cyber Security”
អត្ថបទដកស្រង់ដោយ : ផ្លែក វង្សនិមិត្ត
#MJQE #AmericanInterconSchool
បច្ចុប្បន្ននេះមានការវាយប្រហារតាមប្រព័ន្ធ Internet ជាច្រើន ឬយើងអាចហៅបានមួយទៀត (DDoS Attack) ហើយមូលហេតុដែលមានការវាយប្រហារច្រើនដូចនេះ ដោយសារតែខ្វះប្រព័ន្ធការពារសម្រាប់អ្នកប្រើប្រាស់។ ដូច្នេះ ទើបអ្នកវិទ្យសាស្ត្របង្កើតបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Cyber Security។ ដូចម្តេចហៅថា Cyber Security? ហេតុអ្វីបានជា Cyber Security មានសារៈសំខាន់? តើវាចាំបាច់ត្រូវតែមាន Cyber Securityឬទេ?
Cyber Security គឺជាបច្ចេកវិទ្យាមួយការពារពី DDoS វាយប្រហារតាមរយៈ Internet។ ជាទូទៅ DDoS តែងតែ attack មកលើសហគ្រាស តាមរយៈ Internet ហើយរាល់ពេលវាវាយប្រហារម្ដងៗ គឺធ្វើឱ្យ Data ដែលបាន storeទុកនៅក្នុង Server គឺបានបាត់ទិន្នន័យ ជួនកាលក៏ធ្វើឱ្យ Server តាំងមូលក្នុងក្រុមហ៊ុននោះគាំង មិនអាច Accessអ្វីបានទាំងអស់។ ហេតុនេះហើយ Cyber Security មានសារៈសំខាន់ណាស់ ពីព្រោះវាមានប្រព័ន្ធការពារជាសម្ព័ន្ធ អាចជួយដល់ក្រុមហ៊ុន ឬសហគ្រាសធំៗបានដោយសុវត្ថិភាព។ វាក៏អាចការពារកុំឱ្យបាត់ទិន្នន័យនានា ដែលយើងបានរក្សាទុកផងដែរ។ ក្រុមហ៊ុន ឬសហគ្រាសនានាចាំបាច់តម្រូវឱ្យប្រើប្រាស់ Cyber Security ដោយសារតែជួយយើងក្នុង Access ទៅកាន់ក្រុមហ៊ុនផ្សេងៗទៀត ព្រមទាំងមិនធ្វើឱ្យមានការរអាក់រអួលក្នុងការទាក់ទងគ្នាពីមួយកន្លែងទៅមួយកន្លែងទៀតផង។ តាមបទពិសោធនរបស់ខ្ញុំផ្ទាល់ ខ្ញុំក៏ធ្លាប់ជួបប្រទះការវាយប្រហាររបស់ DDoS នេះផងដែរ វាធ្វើឱ្យដំណើរការរបស់យើងមានភាពមិនប្រក្រតី រអាក់រអួល និងមិនអាចឆ្លើយឆ្លងជាមួយក្រុមហ៊ុនដទៃ ទៀត។
ដូច្នេះ គ្រប់ក្រុមហ៊ុនទាំងអស់តម្រូវតែមានអ្នកជំនាញលើការការពាររបស់ DDoS នេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងយល់ដឹងច្បាស់លាស់ពីពពួក DDoS នោះ។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
https://www.techtarget.com/searchsecurity/definition/cybersecurity