អត្ថប្រយោជន៍ទាំង៧របស់គ្រាប់ឈៀចំពោះសុខភាព

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “អត្ថប្រយោជន៍ទាំង៧របស់គ្រាប់ឈៀចំពោះសុខភាព”
អត្ថបទដកស្រង់ដោយ : ជី សុខវ៉ាន់
#MJQE #AmericanInterconSchool

គ្រាប់ឈៀមានរូបរាងស្រដៀងគ្រាប់ជី ប៉ុន្តែវាមានអត្ថប្រយោជន៍ច្រើនជាងគ្រាប់ជី។ វានមានទំហំតូចតែវាសម្បូរទៅដោយសារធាតុចិញ្ចឹមមិនគួរឱ្យជឿ។ គ្រាប់ឈៀមានសារធាតុប្រឆាំងអុកស៊ីតកម្ម ថែមទាំងសម្បូរជាតិរ៉ែ ជាតិកាកសរសៃ និងអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយពង្រឹងសុខភាពបេះដូង ឆ្អឹង និងរក្សាជាតិស្ករក្នុងរាងកាយផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៧របស់គ្រាប់ឈៀចំពោះសុខភាព៖

១. មានជីវជាតិខ្ពស់ :
គ្រាប់ឈៀចំនួន២ស្លាបព្រាបាយ ផ្ទុកសារធាតុចិញ្ចឹមដូចជា :
-  ថាមពល ១៣៨កាឡូរី
-  ប្រូតេអ៊ីន ៤.៧ក្រាម
-  ខ្លាញ់ ៨.៧ក្រាម
-  អាស៊ីតអាល់ហ្វាលីណូលេនីក ALA ៥ក្រាម
-  កាបូនអ៊ីដ្រាត ១១.៩ក្រាម
-  ជាតិកាកសរសៃ ៩.៨ក្រាម
-  កាល់ស្យូម ១៤ភាគរយ នៃតម្រូវការប្រចាំថ្ងៃ
-  ជាតិដែក ១២ភាគរយ នៃតម្រូវការប្រចាំថ្ងៃ
-  ម៉ាញ៉េស្យូម ២៣ភាគរយ នៃតម្រូវការប្រចាំថ្ងៃ
-  ផូស្វ័រ ២០ភាគរយ នៃតម្រូវការប្រចាំថ្ងៃ
-  ស័ង្កសី ១២ភាគរយ នៃតម្រូវការប្រចាំថ្ងៃ
-  វីតាមីន B1 (thiamine) ១៥ភាគរយ នៃតម្រូវការប្រចាំថ្ងៃ
-  វីតាមីន B3 (niacin) ១៦ភាគរយ នៃតម្រូវការប្រចាំថ្ងៃ

២. ផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម :
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងគ្រាប់ឈៀរួមមាន អាស៊ីត Chlorlgenic ដែលជួយបញ្ចុះសម្ពាធឈាម Caffeic មានឥទ្ធិពលប្រឆាំងនឹងការរលាក Myricetin Quercetin និង Kaempferol។ ទាំងអស់នេះមានឥទ្ធិពលការពារបេះដូង និងថ្លើមរបស់អ្នក និងប្រឆាំងជំងឺមហារីកផងដែរ។

៣. ជួយសម្រកទម្ងន់ :
ជាតិសរសៃ និងប្រូតេអ៊ីនដែលមាននៅក្នុងគ្រាប់ឈៀផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកដែលព្យាយាមសម្រកទម្ងន់ ព្រោះវាជួយកាត់បន្ថយចំណង់អាហារ។ ការសិក្សាមួយបានរកឃើញថា ការញ៉ាំគ្រាប់ឈៀពី៧ក្រាម ទៅ១៤ក្រាម លាយនឹងទឹកដោះគោជូរសម្រាប់អាហារពេលព្រឹក ធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងអាចកាត់បន្ថយការញ៉ាំអាហារក្នុងរយៈពេលខ្លី។ ហើយការបន្ថែមគ្រាប់ឈៀចូលក្នុងរបបអាហារ វាធ្វើឱ្យអាហារមានតុល្យភាព និងជីវជាតិ។

៤. កាត់បន្ថយហានិភ័យជំងឺបេះដូង :
គ្រាប់ឈៀមានជាតិសរសៃ និងអូមេហ្គា៣ខ្ពស់វាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ជាតិសរសៃរលាយជួយបញ្ចុះកូឡេស្តេរ៉ូល (អាក្រក់) នៅក្នុងឈាមឡើងខ្លាំងចំពោះអ្នកលើសឈាម ឬសម្ពាធឈាមខ្ពស់។

៥. ផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ឆ្អឹង :
គ្រាប់ឈៀសម្បូរទៅដោយកាល់ស្យូម ផូស្វ័រ និងម៉ាញ៉េស្យូមខ្ពស់ ដូចនេះហើយការទទួលទានគ្រាប់ឈៀជារៀងរាល់ថ្ងៃអាចជួយឱ្យឆ្អឹងរបស់អ្នករឹងមាំល្អ។

៦. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម :
ការទទួលទានគ្រាប់ឈៀអាចជួយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។

៧. ងាយស្រួលបញ្ចូលទៅក្នុងរបបអាហារ :
គ្រាប់ឈៀមានរសជាតិឆ្ងាញ់ ងាយបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដោយមិនពិបាកកិន ឬចម្អិននោះទេ ដោយគ្រាន់តែដាក់ក្នុងទឹក ទឹកផ្លែឈើ នំដុត ក្នុងបាយ ឬទឹកដោះគោជូរជាដើម។ ជាទូទៅអ្នកអាចទទួលទានប្រហែល១.៥ស្លាបព្រាបាយ ១ថ្ងៃ២ដង ហើយត្រូវផឹកទឹកឱ្យបានច្រើន ដើម្បីការពារផលរំខានផ្សេងៗនៃការរំលាយអាហារ។

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
https://www.healthline.com/nutrition/11-proven-health-benefits-of-chia-seeds