តើអ្នកដឹងអត់ Smart Phone Model ណាខ្លះដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុត?

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ៖ តើអ្នកដឹងអត់ Smart Phone Model ណាខ្លះដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុត?
អត្ថបទដកស្រង់ដោយ : ហ៊ន សុគន្ធា
#MJQE #AmericanInterconSchool

អ្វីទៅជាវិទ្យុសកម្ម? វិទ្យុសកម្ម គឺជារលកដែលសាយភាយចេញពីគ្រឿងអេឡិចត្រូនិកមានដូចជា ទូរសព្ទ កង្ហារ កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឆ្នាំងដាំបាយ ទូទឹកកក ម៉ៃក្រូវ៉េ និងអេឡិចត្រូនិកផ្សេងៗទៀត។ វិទ្យុសកម្មដែលប៉ះពាល់មកលើសុខភាពរបស់មនុស្ស គឺធ្វើឱ្យយើងបាត់បង់ថាមពលនៅក្នុងខ្លួនពី១០% ទៅ៣០% ភ្លាមៗបន្ទាប់ពីយើងប៉ះពាល់ទៅលើគ្រឿងអេឡិចត្រូនិកផ្សេងៗ ហើយការជ្រាបចូលរបស់វិទ្យុសកម្មមកលើរាងកាយរបស់យើង ដោយមិនបានធ្វើឱ្យយើងឈឺចាប់ភ្លាមៗនោះទេ ក៏ប៉ុន្តែវាបានជ្រាបចូលទៅបំផ្លាញថាមពលរាងកាយ និងធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់យើងដែលមានអាការៈស្ពឹកស្រពន់ ចុកដៃជើង ឈឺតាមសន្លាក់ និងឈឺសាច់ដុំជាដើម។                                         

នៅពេលដែលនិយាយទូរសព្ទយើងយកវាមកផ្អឹបជាប់នឹងត្រចៀករបស់យើង ក៏ដូចជាជាប់នឹងខួរក្បាល ដូច្នេះហើយកម្តៅរបស់រលកវិទ្យុសកម្មបានជ្រាបចូលទៅក្នុងខួរក្បាលរបស់យើងយ៉ាងងាយ ហើយវាបានចម្អិនខួរក្បាលរបស់យើងបន្តិចម្តងៗ ប្រសិនបើយើងនិយាយទូរសព្ទចាប់ពី១០នាទីឡើងទៅ គឺធ្វើឱ្យយើងឈឺក្បាល ក្តៅត្រចៀក មានអារម្មណ៍ឆាប់មួមៅ គេងមិនលក់ធ្វើឱ្យខ្សោយក្នុងការចងចាំ និងស្ពឹកខួរក្បាលជាដើម។ ចំពោះតម្រូវការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃសឹងមិនអាចខ្វះបានក្នុងការទំនាក់ទំនងទីជិត ឬឆ្ងាយ ប៉ុន្តែក៏គួរគិតពីសុវត្ថិភាពផង។  

យោងតាមការសិក្សាស្រាជ្រាវរបស់ក្រុមហ៊ុន Statista គេបានរកឃើញថា ទូរសព្ទ Model មួយរបស់ Xiaomi គឺ MiA1 (Global Version) បានបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុតដែលជាប់លេខ១ ក្នុងតារាងទូរសព្ទដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេ ហើយបញ្ចេញវិទ្យុសកម្មរហូតដល់ ១.៧៥Wក្នុង១គីឡូក្រាម ជាធម្មតាកម្រិតវិទ្យុសកម្មដែលមានសុវត្ថិភាព គឺ០.៦០Wក្នុង១គីឡូក្រាម៕

អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ៖ https://www.cngtvcambodia.com/81