ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី១២ វគ្គជម្រុះ

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួចលើកទី១២ វគ្គជម្រុះ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២។ ក្រៅពីការសិក្សាមេរៀនក្នុងថ្នាក់ ការប្រកួតចំណេះដឹងផ្សេងៗគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សទាំងអស់ ដើម្បីប្រកួតប្រជែង និងទទួលបានចំណេះដឹងថ្មីៗ មានឱកាសសាកល្បងនូវសមត្ថភាពរបស់ខ្លួន និងទទួលបានបទពិសោធន៍ពីការប្រកួតប្រជែង។ បន្ថែមពីនេះទៀត កម្មវិធីនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់ និងលើកកម្ពស់វប្បធម៌ អរិយធម៌ជាតិ ដល់យុវជនជំនាន់ក្រោយផងដែរ। មិនតែប៉ុណ្ណោះ ការប្រកួតប្រជែងបែបនេះ បានជួយពង្រឹងជំនាញទន់ ដូចជាភាពក្លាហាន ទំនុកចិត្តលើខ្លួនឯង និងការគិតបែបពិចារណា ដែលជាទុនយ៉ាងសំខាន់សម្រាប់ជោគជ័យនៃការសិក្សា និងអនាគតរបស់សិស្សានុសិស្ស។