
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីទិវាកីឡា សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១។ នៅក្នុងកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស បង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី ទេពកោសល្យ ភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព ទំនាក់ទំនងក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ។