ដំណើរទស្សនកិច្ចសិក្សាទៅកាន់ផ្សារទំនើប អាស៊ី

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ផ្សារទំនើប អាស៊ី សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។  សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជាងនេះទៅទៀត ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែងដែលទទួលបានតាមរយៈការទស្សនា។