កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះគណៈគ្រង់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថា្នក់ទី៩ ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១៨៥ ទៅកាន់រមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា ស្ថិតក្នុងភូមិត្រពាំងស្គារ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើន បន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ស្វែងយល់ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងមានប្រជាជនកម្ពុជា ប្រហែលជា៩០ ភាគរយគោរពប្រណិប័តន៍។
២. សិក្សាស្វែងយល់ពីព្រះពុទ្ធបដិមាប្រមាណជា៨៩០០០អង្គ ដែលតម្កល់នៅភ្នំវត្តពុទ្ធគិរី ភក្ដីកម្ពុជា។
៣. គយគន់វាលស្រែចម្ការដែលលាតសន្ធឹងតាមបណ្ដោយផ្លូវ និងនៅជុំវិញបរិវេណតំបន់ទស្សនកិច្ចសិក្សា។
៤. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបាន កាន់តែប្រសើរ។
៥. រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។
៦. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុង ទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។