.jpg)
ក្នុងឱកាសគម្រប់ខួប២១ឆ្នាំ គណៈគ្រប់គ្រង (សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ) រួមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក បានចូលរួមអបអរសាទរ ដល់សាលារៀនអន្តរទ្វីប អាមេរិកាំង ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងក្តីរីករាយ។ ការជួបជុំក្នុងឱកាសនេះ ក៏ជាពេលវេលាមួយសម្រាប់សមាជិកទាំងអស់ បានរំលឹកពីការខិតខំប្រឹងប្រែង និងសមិទ្ធផលដែលបានសម្រេចរួមគ្នាក្នុងរយៈពេល២១ឆ្នាំកន្លងមក។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ក្នុងរយៈពេល២១ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបន្តពង្រឹងការងាររបស់ខ្លួនដោយផ្តោតលើ គុណភាពអប់រំ វិន័យ និងសេវាកម្ម។ គោលការណ៍ទាំងនេះបានក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍស្ថាប័ន និងការបណ្តុះសិស្សឱ្យមានទាំងចំណេះដឹង ជំនាញ សមត្ថភាព និងសីលធម៌ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ។