កម្មវិធីអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី៣០៣

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការណ៍ជាមួយមូលនិធិ ម៉េងលី ជេ. គួច និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី៣០៣ ដោយមានគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់សិស្សានុសិស្សចំនួន ១៤០នាក់នៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។