ការចុះកម្មសិក្សាលើកទី៤ សម្រាប់ថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំដឹកនាំសិស្សានុសិស្សក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាចុះកម្មសិក្សាលើកទី៤ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK) ក្នុងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ។  សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ
ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថា្នក់ដូចជា៖ 
១. ស្វែងយល់ពីឧបករណ៍សិក្សាដ៏ទំនើបៗនៅក្នុងកន្លែងកម្សាន្តសម្រាប់កុមារ។
២. ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។
៣. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាម ទីសាធារណៈ។
៤. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៥. រឹតចំណងមិត្តភាព និងសាមគ្គីភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។
៦. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។ 
៧. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជា ពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។