កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសជាលើកដំបូងរបស់ខ្លួន។ កម្មវិធីប្រកួតប្រជែងនិទានរឿងជាភាសាអង់គ្លេសនេះ គឺបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ៣៖
១. ដើម្បីពង្រឹងសមត្ថភាពនិយាយជាភាសាអង់គ្លេសដល់សិស្សានុសិស្សបឋមសិក្សា
២. បណ្ដុះសិស្សានុសិស្សឱ្យមានទម្លាប់អាន ការគិតបែបស៊ីជម្រៅ និងការចេះវិភាគរកតម្លៃអប់រំរបស់សាច់រឿង
៣. បណ្ដុះស្មារតីឱ្យសិស្សមានភាពក្លាហាន មានភាពជឿជាក់លើខ្លួនឯង និងមានឥរិយាបថល្អ។
បេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១នេះ នឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៣ ខែមីនាខាងមុខ។