ការប្រកួតនិទានរឿងជាភាសាអង់គ្លេស លើកទី៦ វគ្គជម្រុះជុំទី១

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់វគ្គជម្រុះ។ កម្មវិធីប្រកួតប្រជែងនិទានរឿងជាភាសាអង់គ្លេសនេះ គឺបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ៣៖
១.  ដើម្បីពង្រឹងសមត្ថភាពនិយាយជាភាសាអង់គ្លេសដល់សិស្សានុសិស្សបឋមសិក្សា។
២. បណ្ដុះសិស្សានុសិស្សឱ្យមានទម្លាប់អាន ការគិតបែបស៊ីជម្រៅ និងការចេះវិភាគរកតម្លៃអប់រំរបស់សាច់រឿង។
៣. បណ្ដុះឱ្យសិស្សមានភាពក្លាហាន មានភាពជឿជាក់លើខ្លួនឯង និងមានឥរិយាបថល្អ។ 
បេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១នេះ នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។