 (1).jpg)
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ទាំង០៩សាខា ទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលស្ថិតនៅក្នុងខេត្តតាកែវ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សាលើកនេះសិស្សានុសិស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីតំបន់រមណីយដ្ឋានទេសចរណ៍ និងធម្មជាតិដែលមាន ចម្លាក់ ប្រាង្គប្រាសាទ សត្វព្រៃ និងព្រៃឈើដែលមាននៅប្រទេសកម្ពុជា។ ជាពិសេសសិស្សានុសិស្សបានយល់ដឹងពីអត្ថប្រយោជន៍នៃការអភិរក្សការពារសត្វព្រៃ និងព្រៃឈើនៅប្រទេសកម្ពុជាបានកាន់តែច្បាស់បន្ថែមទៀត។