អបអរសាទរ Aii និង AIS បើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៅសាខាចំការដូង

អបអរសាទរ Aii និង AIS បើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៅសាខាចំការដូង

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ (Aii) និងសាលារៀន អន្តរទ្វីប​​ អាមេរិកាំង (AIS)​ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់សាខាចំការដូង​ បានប្រារព្ធឡើងនៅថ្ងៃនេះ ដើ​ម្បី​អបអរ​សាទរ​ការ​ចាប់​ផ្តើ​ម​សាងសង់។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានអ្នកឧកញ៉ា​ វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន​ ម៉េងលី ជេ. អេឌ្យូខេសិន (MJQE)​ ​លោក ឡាយ សុភា ប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ​ ​(Aii) លោកស្រី រស់ យ៉ាណា ប្រធាននៃ​​សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ​មាន​កា​រ​ចូល​រួម​ដោយ​គណៈកម្មការកម្មវិធីសិក្សារបស់ Aii និង AIS និងថ្នាក់ដឹកនាំនៃ MJQE ជាច្រើនទៀតផងដែរ។