ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មពិធីបិទបវេសនកាល ឆ្នាំសិក្សា​២០២៥-២០២៦ សម្រាប់សិស្សានុសិស្សថា្នក់ទី១ដល់ទី១២

កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦សាលារៀន អន្តរទ្វីប អាមេរិកាំង​ សាខាច្បារអំពៅ បានរៀបចំកម្មពិធីបិទបវេសនកាល ឆ្នាំសិក្សា​២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។​ កម្មវិធីនេះចាប់ផ្តើមឡើង តាមវេនសិក្សារបស់សិស្សានុសិស្សផ្សេងពីគ្នាដែលមានការអញ្ជើញចូលរួមពី គណៈ​គ្រប់គ្រងសាលា បុគ្គលិក លោក​គ្រូ អ្នកគ្រូយ៉ាង​​​ច្រើនកុះករ ជាពិសេសប្អូនៗសិស្សានុសិស្សថ្នាក់ទី១​ ដល់ទី១២។  កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយជាមួយនឹងការបង្ហាញទេព​កោសល្យ​ដ៏​ល្អៗ​​ និងប៉ិនប្រសប់របស់ប្អូនៗ​​សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដូច​ជាការច្រៀង​ចម្រៀង និងលេងហ្គីតា ការច្រៀងចម្រៀងរួមគ្នា និងបង្ហាញចង្វាក់រាំ ព្រមទាំងមានការសម្តែងរឿងខ្លីផងដែរ។