
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ ទៅកាន់ព្រះបរមរាជវាំង ចតុមុខមង្គល និងសួនសត្វភ្នំពេញសាហ្វារី។ កម្មវិធីនេះរៀបចំឡើង ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងបន្ថែម ក្រៅពីការសិក្សានៅក្នុងថ្នាក់។ ជាពិសេសធ្វើឱ្យសិស្សានុសិស្សទាំងអស់មានចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងទទួលបានបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ទំនាក់ទំនងគ្នាជាក្រុមឱ្យបានកាន់តែប្រសើរ។