ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីចុះកម្មសិក្សា ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ KIDS PARK

គណៈគ្រប់គ្រង​សាលារៀន អន្តរទ្វីប​ អាមរិកាំង សាខាច្បារអំពៅ បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា និងមត្តេយ្យសិក្សា ទៅចុះកម្ម​សិក្សានៅកន្លែងកម្សាន្តសម្រាប់កុមារ KIDS PARK ដែលស្ថិតនៅរាជធានីភ្នំពេញ។  ក្នុងការចុះ​កម្មសិក្សានេះ បានធ្វើឱ្យ​សិស្សានុសិស្ស​បានយល់ដឹង និងមានចំណេះដឹងបន្ថែមកាន់តែច្បាស់​នៅក្នុងការធ្វើដំណើរ ព្រមទាំងបានយល់ដឹង និងបានស្គាល់ពីកន្លែងកម្សាន្តសម្រាប់កុមារ KIDS PARK ជាពិសេសធ្វើឱ្យសិស្សចេះមាន​សាមគ្គីភាពរវាងគ្នា និងគ្នាទៅវិញទៅមកប្រកបដោយ​ភាព​ទទួលខុសត្រូវរៀងៗខ្លួន ហើយធ្វើឱ្យ​សិ​ស្ស​អាចរឹតបន្តឹងចំណងមិត្តភាពជាមួយគ្នា​កាន់តែល្អ​បន្ថែម​ទៀត។