
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ ចុះកម្មសិក្សាទៅកាន់រមណីយដ្ឋានវត្តភ្នំ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីចុះកម្មសិក្សានេះ បានប្រព្រឹត្តទៅយ៉ាងរលូន ហើយបានធ្វើឱ្យសិស្សានុសិស្សបានយល់ដឹងនូវចំណេះដឹងបន្ថែមក្នុងការធ្វើដំណើរ និងបានស្គាល់ពីរមណីយដ្ឋានវត្តភ្នំ ដែលជាកន្លែងប្រវត្តិសាស្ត្រនៃទីក្រុងភ្នំពេញ។