ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ថ្ងៃចូលរៀនដំបូងនៃឆ្នាំសិក្សា២០២៥-២០២៦

ថ្ងៃចូលរៀនដំបូង

ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន

កាលពីថ្ងៃទី១៧ កញ្ញា ២០២៥ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកទំព័របវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦។  នៅក្នុងថ្ងៃដំបូងនៃការចូលបវេសនកាលឆ្នាំសិក្សាថ្មីនេះ សិស្សានុសិស្ស អ្នកអាណាព្យាបាល មានភាពសប្បាយរីករាយ និងមានភាពកក់ក្តៅ ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មការ លោកគ្រូ អ្នកគ្រូ ​និងបុគ្គលិកគ្រប់ផ្នែកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រាកដថាបុត្រធីតារបស់លោកអ្នកនឹងទទួលបាននូវចំណេះដឹង បំណិន សីលធម៌ និងការចេះរស់នៅក្នុងសង្គម។