កម្មវិធីបំណិនជីវិតស្ដីពី ស្ងោរស៊ុត

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីបំណិនជីវិតស្ដីពី ស្ងោរស៊ុត សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ក ដឹកនាំដោយអ្នកគ្រូ ស៊ីវ ចាន់រដ្ឋ។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល។ លើសពីនេះទៅទៀត សិស្សានុសិស្សអាចអង្កេតពីរបៀបធ្វើ រៀនសូត្រចំពោះការបង្ហាញរបស់អ្នកគ្រូ ចូលរួមសហការគ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា នឹងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគាត់ជាបទពិសោធន៍ដែលពួកគាត់អាចយកទៅប្រើប្រាស់នៅពេលអនាគត។