បវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងគណៈកម្មការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានសកម្មភាពរស់រវើក និងទឹកមុខស្រស់ស្រាយដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់ចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដែលប្រព្រឹត្តិទៅដោយភាពកក់ក្តៅ និងមានស្និតស្នាលរវាងសិស្ស និងលោកគ្រូ អ្នកគ្រូ។ ម្យ៉ាងថ្ងៃចូលរៀនដំបូងដើមឆ្នាំសិក្សាថ្មីនេះ ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ សម្រាប់សិស្សានុសិស្ស ក្នុងការតម្រង់ទិសទៅដល់ពួកគាត់ដូចជា បន្ទប់សិក្សា វិន័យសាលា និងទីតាំងសំខាន់ៗមួយចំនួននៅក្នុងបរិវេណសាលាដើម្បីឱ្យសិស្សានុសិស្សបានដឹង និងយល់ពីបទបញ្ញតិសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ថែមពីនេះទៀតនៅពេលសិស្សានុសិស្សដឹងច្បាស់ ស្គាល់ច្បាស់ ពីបញ្ហានានាទាក់ទិននឹងសាលា លោកគ្រូ អ្នកគ្រូ គោលការណ៍សាលា និងបទបញ្ញតិសាលាជាដើម ហើយសិស្សានុសិស្សនឹងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ហើយចេះកំណត់គោលដៅសម្រាប់សិក្សាតាំងពីដើមឆ្នាំ រហូតចុងឆ្នាំសិក្សា ដើម្បីទទួលបានផ្លែផ្កាល្អ និងជាធនធានដ៏ប្រពៃសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ នាពេលបច្ចុប្បន្ន និងអនាគត។

បវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤