
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង ច្បារអំពៅ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ជាផ្លូវការ ក្នុងបរិយាកាសសប្បាយរីករាយ ដោយមានការជួបជុំរបស់សិស្សានុសិស្ស និងការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូ អ្នកគ្រូ ដើម្បីចាប់ផ្តើមដំណើរនៃការសិក្សាឆ្នាំថ្មី ប្រកបដោយភាពស្វាហាប់ និងក្តីរំភើប។ សាលារៀន អន្តរទ្វីប អាមេរិកាំង បានពង្រឹងប្រសិទ្ធភាពអប់រំ និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស ក្នុងការចាប់យកចំណេះដឹងឱ្យបានលឿន និងតាមទាន់បច្ចុប្បន្នភាពបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍជាបន្តបន្ទាប់។
ការបើកបវេសនកាលឆ្នាំសិក្សាថ្មី មិនមែនគ្រាន់តែជាការចាប់ផ្តើមការរៀនក្នុងថ្នាក់រៀនឡើងវិញនោះទេ ប៉ុន្តែជាឱកាសសម្រាប់សិស្សានុសិស្សចាប់ផ្តើមគោលដៅថ្មី បង្កើតមិត្តភាពថ្មី និងត្រៀមខ្លួនសម្រាប់បទពិសោធសិក្សាថ្មីៗ។ បរិយាកាសសប្បាយរីករាយនៅថ្ងៃដំបូង ក៏ជាកម្លាំងចិត្តមួយដែលជួយឱ្យសិស្សមានអារម្មណ៍ថា សាលារៀន គឺជាកន្លែងដែលពួកគេអាចរៀន ឈ្វេងយល់ និងរីកចម្រើនជាមួយមិត្តភក្តិ និងគ្រូបង្រៀន។