ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បវេសនកាលឆ្នាំសិក្សាថ្មី2026-2027 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ជាផ្លូវការ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងមហោឡារិក។ ក្នុងឱកាសនោះ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ បានទទួលស្វាគមន៍សិស្សានុសិស្សយ៉ាងកក់ក្តៅ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាឆ្នាំថ្មី ដោយស្មារតីការទទួលខុសត្រូវខ្ពស់។ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅតែបន្តពង្រឹងគុណភាពអប់រំ និងធានានូវបរិយាកាសសិក្សាស្របតាមបច្ចុប្បន្នភាពបច្ចេកវិទ្យា ដើម្បីជួយឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងយ៉ាងមានប្រសិទ្ធភាព។
ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មិនត្រឹមតែជាការចាប់ផ្តើមទំព័រការសិក្សាសារជាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏សំខាន់សម្រាប់សិស្សានុសិស្សក្នុងការកំណត់គោលដៅអនាគត បង្កើនទំនាក់ទំនងសង្គម និងត្រៀមលក្ខណៈសម្បត្តិទទួលយកបទពិសោធន៍អប់រំថ្មីៗ។ បរិយាកាសប្រកបដោយភាពរស់រវើកនាថ្ងៃបើកបវេសនកាល បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតីសិក្សា និងបង្កើនទំនុកចិត្តដល់សិស្សានុសិស្ស ក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនស្របតាមបរិបទអប់រំទំនើប។

បវេសនកាលឆ្នាំសិក្សាថ្មី2026-2027 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ