.jpg)
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីបំណិនជីវិតស្ដីពី៖ ដាំត្រកួន សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា “ក”។ នៅក្នុងកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សគាត់យល់ដឹងពីរបៀបការរៀបចំដី ការជ្រើសរើសពូជ ការមើលថែស្មៅ ទឹក និងការប្រមូលផល ជាពិសេសគាត់យល់ពីសារៈប្រយោជន៍នៃការបរិភោគបន្លែដែលមានជីវជាតិ ហើយក៏អាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានផងដែរ៕