ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ទបង្ហាញស្ដីពី ដំណើរទស្សនកិច្ចសិក្សាថ្នាក់ទី៥ ទៅកាន់សួនសត្វភ្នំពេញសាហារី

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំ «បទបង្ហាញតម្រង់ទិសស្ដីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៥៥ របស់សិស្សានុសិស្សថ្នាក់ទី៥ ទៅកាន់សួនសត្វភ្នំពេញសាហារី (Phnom Penh Safari)»។

កម្មវិធីនេះត្រូវ បានបង្កើតឡើងក្នុងគោលបំណងយ៉ាងសំខាន់ក្នុងការផ្តល់ការណែនាំយ៉ាងលម្អិត និងបណ្ដុះស្មារតីដល់សិស្សានុសិស្ស អំពី៖

  • ការត្រៀមលក្ខណៈសម្បត្តិ៖ របៀបនៃការរៀបចំខ្លួន ការស្លៀកពាក់ និងការវេចខ្ចប់សម្ភារៈសិក្សា ឬរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

  • សុវត្ថិភាព និងការប្រុងប្រយ័ត្ន៖ ការយល់ដឹងពីវិធានការសុវត្ថិភាពផ្ទាល់ខ្លួន ការស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ និងការប្រុងប្រយ័ត្នខ្ពស់នៅពេលទស្សនា និងធ្វើអន្តរកម្មជាមួយសត្វនៅទីតាំងផ្ទាល់។

  • ការរៀនសូត្រតាមរយៈបទពិសោធពិត៖ ការបើកឱកាសឱ្យសិស្សានុសិស្សបានស្វែងយល់ពីជីវិតសត្វព្រៃ ធម្មជាតិ និងបរិស្ថានជុំវិញខ្លួន ដែលជាការផ្លាស់ប្តូរបរិយាកាសសិក្សាពីក្នុងថ្នាក់មកកាន់ពិភពខាងក្រៅ។

លើសពីនេះ ដំណើរទស្សនកិច្ចសិក្សានេះ មិនត្រឹមតែជួយពង្រីកចំណេះដឹងទូទៅ និងការសង្កេតផ្ទាល់របស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្ដុះ ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវខ្ពស់ សីលធម៌ក្នុងការរស់នៅរួមគ្នា និងក្ដីស្រឡាញ់ចំពោះសត្វព្រៃ និងធម្មជាតិ ផងដែរ។