កម្មវិធីដាំរុក្ខជាតិ នៅសួនរុក្ខជាតិព្រែកឯង សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ

កាលពីថ្ងៃសុក្រ ៣ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ ក្រោមការដឹងនាំរបស់លោកគ្រូអ្នកគ្រូ និងការសម្របសម្រួលពីចាងហ្វាងទទួលបន្ទុក បានធ្វើការចុះទៅដាំរុក្ខជាតិ នៅសួនរុក្ខជាតិព្រែកឯងក្នុងគោលបំណងផ្សាភ្ជាប់ចំណេះដឹងទៅនឹងបំណិនជីវិតដើម្បីឱ្យប្អូនៗសិស្សានុសិស្សបានស្វែងយល់បន្ថែមអំពីសារៈសំខាន់នៃការដាំរុក្ខជាតិ និងសាលាបៃតង។