សារថ្នាក់ក្រោមមត្តេយ្យសិក្សា

លោក គុណ ប៊ុន្ថា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាច្បារអំពៅ

រីករាយស្វាគមន៍ជាមួយការចូលមកកាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ!

 

ខ្ញុំបាទជាចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ពិតជាមាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​សម្រាប់​ការចូលរួម​គាំទ្រ​ សហការ​ពីសំណាក់​លោក​ លោកស្រី​ដែល​ជា​មាតា​ បិតា​ ឬអ្នកអាណាព្យាបាល​ដែល​តែងតែ​ពេញចិត្ត​ ហើយ​ជឿជាក់​លើ​សេវាកម្ម​ គុណភាព​ និង​វិន័យ​របស់​សាលារៀន​យើង​កន្លងមក​រហូតដល់​បច្ចុប្បន្ន​។ ទន្ទឹម​នឹង​ការ​ជឿជាក់​របស់​លោក លោកស្រី​ ក្រុមការងារ​យើង​ក៏​រឹតតែ​មាន​កម្លាំងចិត្ត​បន្ត​ព្យាយាម​ និង​អភិវឌ្ឍ​លើ​គ្រប់​ផ្នែក​នៃ​សាលារៀន​។ AIS​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ព្រម​ជាមួយ​កម្មវិធី​សិក្សា​ស្របតាម​ក្រសួង​ដាក់​ជូន​ផង​ដែរ​។ ជាសំខាន់ ការអប់រំត្រូវបានផ្ដល់ឱ្យចាប់តាំងពីថ្នាក់ក្រោម ព្រោះជាផ្នែកសំខាន់ដែលជាគ្រឹះដ៏រឹងមាំ ជាបំណិន ជាបទពិសោធន៍ និងជាទំនុកចិត្តរបស់សិស្ស សម្រាប់បន្តទៅថ្នាក់លើ ដោយលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍សម្បូរបែប វិធីសាស្ត្របង្រៀនល្អៗ ម្ចាស់ការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស។ មួយវិញទៀតសាលាបានរួមបញ្ចូលនូវមុខវិជ្ជាបន្ថែមពិសេសៗជាច្រើនទៀតដូចជា ភាសាបរទេស កុំព្យូទ័រ បំណិនជីវិត និងមុខវិជ្ជាជំនាញសម្បូរបែបផ្សេងៗទៀតរួមមាន គំនូរ របាំ តន្ត្រី គេហកិច្ច ហត្ថកម្ម អប់រំកាយ និងកីឡា។ ម្យ៉ាងវិញទៀត រាល់បន្ទប់សិក្សានីមួយៗត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ថ្មីៗ សម្រាប់ផ្ដល់ជូនឱ្យប្អូនៗសិស្សានុសិស្សទទួលបាននូវផាសុកភាពក្នុងម៉ោងសិក្សា។

 

ជាទីបញ្ចប់ ​ខ្ញុំសូម​ថ្លែងអំណរគុណ​ដល់​លោក​ លោកស្រី​ដែល​តែងតែ​ចូលរួម​ សហការ​គាំទ្រ​ និង​ផ្តល់​ទំនុកចិត្ត​មក​លើ​សាលារៀន​យើង​កន្លងមក​ ហើយក៏​សង្ឃឹម​ដែរ​ថា​ លោក លោកស្រី ​នៅតែ​បន្តសកម្មភាព​សហការ​នេះ​ជាបន្តបន្ទាប់​ទៀត​។ ខ្ញុំ​បាទសូម​គោរព​ជូនពរ​ដល់​ លោក​ លោកស្រី​ដែល​ជា​មាតា​បិតា​ និង​អ្នកអាណាព្យាបាល​ព្រម​ជា​មួយ​ប្អូន​ៗសិស្សានុសិស្ស​ជាទីស្រឡាញ់​ទាំងអស់​ឱ្យ​ជួបប្រទះ​តែ​ សុខ​សុវត្ថិភាព​ សំណាងល្អ​ សុខភាព​ល្អ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

 

ការអប់រំល្អ ផ្តល់ភាពបវរដល់អនាគត!

គ្រូបង្រៀន