.jpg)
ចាងហ្វាងមធ្យមសិក្សាទុតិយភូមិ សាខាច្បារអំពៅ
សារសម្រាប់ថ្នាក់វិទ្យាល័យ
ជម្រាបសួរដល់មាតាបិតា អ្នកអាណាព្យាបាល និងស្វាគមន៍ប្អូនៗសិស្សានុសិស្សមកកាន់សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាច្បារអំពៅ!សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាចំណេះទូទៅដែលមានកម្មវិធីសិក្សាច្បាស់លាស់ ស្របនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា។ ក្នុងនោះផងដែរសាលាបានបញ្ចូលនូវកម្មវិធីជាច្រើនដូចជា ការសិក្សាស្រាវជ្រាវ កម្មវិធីប្រកួតប្រជែង សិក្ខាសាលា កម្មវិធីតាំងពិព័រណ៍ ការអាន ការអប់រំចិត្ត ដំណើរទស្សនកិច្ចសិក្សា កម្មសិក្សា ការពិសោធ កីឡានានា ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្សទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា។ ក្រោយពីបំពេញតួនាទីក្នុងវិស័យអប់រំរយៈពេល១៩ឆ្នាំកន្លងមក នាងខ្ញុំពេញចិត្តក្នុងការបំពេញបេសកកម្មការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ មានឆន្ទៈក្នុងការចូលរួមចំណែកអវិភឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិ។ បច្ចុប្បន្ននេះក្នុងនាមជាចាងហ្វាងមធ្យមសិក្សាទុតិយភូមិ នឹងប្តេជ្ញាចិត្តក្នុងការអនុវត្តផែនការគោលដៅរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យកាន់តែល្អប្រសើរ និងសម្រេចបាននូវការបណ្តុះយុវជនឱ្យក្លាយជាសសរទ្រូងដែលមានសក្តានុពលចូលរួមឱ្យសង្គមខ្មែរមានវឌ្ឍនភាពយ៉ាងពិតប្រាកដ និងដើរទន្ទឹមគ្នាជាមួយកិច្ចសហការដែលមិនអាចខ្វះបានគឺការគាំទ្រ ទំនុកចិត្ត របស់អ្នកអាណាព្យាបាល អជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។
វិនិយោគលើវិស័យអប់រំនាពេលបច្ចុប្បន្ន ផ្លែផ្កាដ៏ឧត្តមនៅថ្ងៃអនាគត!