សារថ្នាក់អនុវិទ្យាល័យ

លោកស្រី ប៉ែន មាលតី

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ

ជំរាបសួរ​! លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ និង​បងប្អូន​សាធារណជន​ទាំងអស់​ជាទី​គោរព​រាប់អាន​។

លោកស្រី ប៉ែន មាលតី​ កើត​នៅ​ឆ្នាំ១៩៨៤​ រាជធានី​ភ្នំពេញ​។ ​លោកស្រីទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ នីតិ​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ នៅ​ឆ្នាំ២០១៣និង ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ​ នៃ​មហាវិទ្យាល័យ​សង្គម​សាស្រ្ត​និង​មនុស្ស​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និងបានបញ្ចប់ថ្នាក់គរុកោសល្យគ្រូកម្រិតឧត្តមនៅវិទ្យាស្ថានជាតិអប់រំ​ក្នុងឆ្នាំ២០០៥។ ក្នុង​កំឡុងពេលសិក្សា​សកលវិទ្យាល័យលោកស្រីទទួលបានបទពិសោធន៍ការងារយ៉ាងច្រើន តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ ​ហើយ​បាន​ធ្វើ​ឱ្យ​លោកស្រីមានការ​អភិវឌ្ឍ​ខ្លួន​ និង​ទទួល​បាន​បទពិសោធន៍ទំនាក់ទំនងសង្គម​យ៉ាងច្រើន​ពី​ការងារ​ទាំងនោះ​។  ជាមួយគ្នានេះដែរដើម្បីរួមចំណែកជាមួយវិស័យអប់រំឯកជន លោកស្រី​បាន​ចូល​បម្រើការ​ងារ​នៅ​ សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៧​ ខែ​ កញ្ញា​ ឆ្នាំ២០០៧​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​។ ដោយ​យោង​លើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ តស៊ូ​អត់ធ្មត់​ ការ​ស្រឡាញ់​ ពេញចិត្ត​ជាមួយ​អាជីព​ការងារ​ជា​គ្រូបង្រៀន​អស់​រយៈពេល១០ឆ្នាំ​ ដែល​លោកស្រីបាន​បម្រើការ​ងារ​ជូន​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ លោកស្រី​បាន​ទទួលការ​ដំឡើង​តួនាទី​ ជា​ចាងហ្វាង​រង​មធ្យមសិក្សា​បឋមភូមិ​នៅ​ ខា​ម៉ៅ​សេង​ទុង​ (ការិយាល័យ​កណ្តាល​) ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០១៦​។ បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារជាមួយតួនាទីជាចាងហ្វាងរងផ្នែកបឋមភូមិ គណគ្រប់គ្រងក៍បានផ្តល់សេចក្តីទុកចិត្តដោយបានតម្លើងតួនាទីលោកស្រី ជាចាងហ្វាងមធ្យមសិក្សាបឋមភូមិនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។

ឆ្លងតាម​បទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ចំនួន​ ១២ឆ្នាំ​កន្លងមក​នេះ​ លោកស្រី​ពិនិត្យ​ឃើញថា​ការ​វិវឌ្ឍ​ផ្នែក​ ចំណេះដឹង​ ចិត្តគំនិត​ អត្ត​ចរិ​ក អាកប្ប​កិរិយា​ និង​សីលធម៌​រស់នៅ​របស់​ប្អូន​ៗសិស្សានុសិស្សកាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នំា​ទៅ​មួយឆ្នាំ​។ នេះ​បញ្ជាក់​ឱ្យ​ឃើញថា​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​និង​កំពុង​ផ្តល់​នូវ​គុណភាព​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ខ្ពស់​ដល់​សិស្សានុសិស្ស​ទាំងអស់គ្នា​។

            ចំណុចពិសេសដែលលោកស្រីពេញចិត្តបម្រើការងារនៅស្ថាប័នមួយនេះក្នុងរយៈពេលវែងក៍ព្រោះតែការផ្តល់នូវគុណភាពអប់រំខ្ពស់ ការអនុវត្តវិន័យសិក្សាប្រកបដោយប្រសិទ្ឋភាព ផ្តល់សេវាកម្មបានល្អប្រសើរជូនដល់ប្អូនៗសិស្សានុសិស្សរបស់ខ្លួន។

លោកស្រីមាន​សេចក្តី​សោ​មន្ស​រីករាយក្រៃលែង និង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​តែងតែបាន​បន្ត​គាំទ្រ​ និង​ផ្តល់​នៅ​ទំនុកចិត្ត​យ៉ាង​ខ្លាំង​មុតមាំ​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

សូមជូនពរលោកលោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ!

គ្រូបង្រៀន