ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

លោក សេងហ៊ួ គុយ

 
លោក កង សេនហ៊ួ 
ប្រធានអគារ

លោក កង សេងហ៊ួ បានចាប់ផ្ដើមបម្រើការងារដំបូងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ ក្នុងតួនាទីជា ជំនួយការប្រធានផ្នែកថែទាំ (M&H Assistant) នៅការិយាល័យកណ្តាល។ ក្នុងតួនាទីនេះ លោកមានទំនួលខុសត្រូវសំខាន់ៗលើការរៀបចំផែនការការងារជូនបុគ្គលិកផ្នែកថែទាំអគារ ដើម្បីធានាឱ្យការជួសជុល និងការថែទាំនៅតាមបណ្តាសាខានានាប្រព្រឹត្តទៅបានល្អប្រសើរ ទាន់ពេលវេលា ព្រមទាំងទទួលបន្ទុករៀបចំឯកសារពាក់ព័ន្ធនឹងការត្រួតពិនិត្យស្ថានភាពអគារទូទៅផងដែរ។

ឈានចូលដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយសារសមត្ថភាព និងការខិតខំប្រឹងប្រែង លោកត្រូវបានដំឡើងតួនាទីជា ប្រធានក្រុមផ្នែកថែទាំ និងគេហកិច្ច (SPSD Supervisor) ដោយផ្លាស់ប្តូរមកបម្រើការងារក្នុងផ្នែក SPSD នៅការិយាល័យកណ្តាល។ ភារកិច្ចចម្បងរបស់លោកគឺគ្រប់គ្រង និងដឹកនាំការងារទូទៅលើបុគ្គលិកថែទាំអគារ ជាងជំនាញ និងបុគ្គលិកថែទាំសួន។ លើសពីនេះ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការថែទាំតាមបណ្តាសាខាឱ្យមានដំណើរការរលូន និងចាត់ចែងការងារដល់បុគ្គលិកផ្នែកសួន និងផ្នែកកម្ចាត់សត្វល្អិត ដើម្បីថែរក្សាបរិស្ថានតាមបណ្តាសាខាឱ្យមានសោភ័ណភាព និងអនាម័យខ្ពស់។

ចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ លោកត្រូវបានចាត់តាំងឱ្យមកបំពេញការងារនៅ សាខាច្បារអំពៅ ក្នុងតួនាទីជា ប្រធានក្រុមថែទាំ សុវត្ថិភាពសាលា និងសាធារណៈ (Maintenance, School Safety, and Public Supervisor)។ ក្នុងតួនាទីបច្ចុប្បន្ននេះ លោកមានទំនួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងការងារថែទាំអគារទាំងមូល ព្រមទាំងត្រួតពិនិត្យលើផ្នែកសុវត្ថិភាព អនាម័យ និងគ្រប់គ្រងបុគ្គលិកស្នាក់នៅប្រចាំសាខា។ គោលដៅចម្បងរបស់លោក គឺធានាឱ្យបាននូវប្រតិបត្តិការអគារប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពខ្ពស់ និងបរិស្ថានស្អាតជានិច្ច ជូនដល់បុគ្គលិក សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាលទាំងអស់។