ប្រធានបណ្ណារក្សសម្របសម្រួលដល់ការិយាល័យផ្តល់ព័ត៌មាន
អ្នកនាង និន បុទុម កើតនៅក្នុងឆ្នាំ១៩៨៦ នៅខេត្តកណ្តាល។ អ្នកនាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យ នៃសាកលវិទ្យាល័យ ន័រតុន នៅក្នុងឆ្នាំ២០១៣។
អ្នកនាង និន បុទុម បានចាប់ផ្តើមការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងឆ្នាំ២០១៥ ជាបុគ្គលិកជំនួយការមន្រ្តីផ្តល់ពត៌មាន។ ដោយយោងទៅលើសមត្ថភាពការងារការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេល ៨ឆ្នាំ ដែលអ្នកនាងបានបម្រើការងារជូនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកនាងទទួលបានការដំឡើងតួនាទីជា បន្ដបន្ទាប់។ បន្ទាប់មកអ្នកនាងត្រូវបានផ្លាស់ប្តូរតួនាទីពីជំនួយការមន្ត្រីផ្តល់ព័ត៌មាន ទៅជាមន្ត្រីផ្តល់ព័ត៌មានជាន់ខ្ពស់នៅក្នុងឆ្នាំ២០២០។ នៅក្រោយមកទៀតអ្នកនាងត្រូវបានដំឡើងតួនាទីទៅជាប្រធានមន្រ្តីផ្នែកការិយាល័យផ្តល់ព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។ អ្នកនាង និន បុទុម មានតួនាទី និងមានភារកិច្ចមើលការខុសត្រូវ និងសម្របសម្រួលដល់ការិយាល័យផ្តល់ព័ត៌មានទាំង៨សាខា ទាំងសាខានៅភ្នំពេញ និងនៅតាមខេត្តផងដែរ។
អ្នកនាង និន បុទុម បានបំពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេល ៨ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកោតសរសើរយ៉ាងស្មោះចំពោះអ្នកនាង ដែលអ្នកនាងមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាបន ឱ្យទទួលបានជោគជ័យរហូតដល់បច្ចុប្បន្ននេះ។