នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពីសុវត្ថិភាពចំណីអាហារ ទៅដល់សិស្សានុសិស្សពីថ្នាក់ទី៣ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។ ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សទាំងអស់ចេះជ្រើសរើសចំណីអាហារ និងចេះសម្អាតសម្ភារៈ រួមទាំងរបៀបនៃការលាងដៃឱ្យបានត្រឹមត្រូវមុនពេលញ៉ាំអាហារ។ មួយវិញទៀតសិស្សានុសិស្សទាំងអស់បានយល់ដឹងអំពីចំណីអាហារ ឬភេសជ្ជៈមិនត្រូវញ៉ាំទៅតាមចំណង់ ការញ៉ាំច្រើនហួសកំណត់ ហើយត្រូវគិតពីការញ៉ាំប្រភេទអាហារណាដែលនាំមកនូវសុខភាពល្អ មិនប៉ះពាល់ដល់សុខភាព(អាហារមានជាតិផ្អែម ប្រៃ សម្បូរខ្លាញ់ច្រើន ...) អាហារណាដែលគួរញ៉ាំ និងចំណីអាហារណាដែលគួរចៀសវាង ដើម្បីថែទាំសុខភាពឱ្យបានល្អ បង្ហាញឱ្យដឹងអំពីកម្រិតនៃការញ៉ាំអាហារ ដើម្បីឱ្យមានកាយសម្បទារឹងមាំល្អ ភាពឆ្លាតវៃ និងសុខភាពល្អ។