ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការប្រកួតពន្យល់ពាក្យភាសាខ្មែរ

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរ លើកទី៥ វគ្គជម្រុះទី១ និងទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន១០សនាក់  ដោយប្រព្រឹត្តទៅបានយ៉ាងរលូន។ បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះរួច គណៈគ្រប់គ្រងសាលាបានបន្តរៀបចំការប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកជ័យលាភីលើការប្រកួតមួយនេះ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ចង់ឱ្យសិស្សានុសិស្សមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាពពិតនៃការចងចាំ និងភាពវៃឆ្លាតរបស់សិស្សានុសិស្សគ្រប់រូប។