ដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សថ្នាក់ទី៥

គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សថ្នាក់ទី៥ គ្រប់សាខាទៅកាន់ សួនសត្វភ្នំពេញសាហ្វារី ដែលស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា៖
១.សិក្សាស្វែងយល់ពីសួនសត្វដែលធំជាងគេនៅរាជធានីភ្នំពេញ ដែលលាតសន្ធឹងលើផ្ទៃដីជាង៦០ហិចតា។
២.ទស្សនានូវការសម្តែងពិសេសពីសត្វដូចជា សត្វក្រពើ សត្វបក្សី សត្វខ្លា និងសត្វអ៊ូរ៉ង់អ៊ូតង់ និងការ សម្តែងចម្រុះជាដើម ដែលសុទ្ធសឹងតែត្រូវបានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីគ្រូជំនាញ។
៣.ស្គាល់ឈ្មោះសត្វចម្រុះជាច្រើនប្រភេទ និងយល់ដឹងបន្ថែមពីបរិស្ថានចម្រុះ រួមទាំងបាន​គយគន់​​ភូមិសាស្ដ្រសួនសត្វភ្នំពេញសាហ្វារី និងនៅ​ជុំវិញ​តំបន់​ទស្សនកិច្ច​សិក្សា។
៤.ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យទេសចរណ៍ បរិស្ថាន និងអភិរក្សសត្វព្រៃ។
៥. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់តែ​ប្រសើរ។
៦.បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ ទស្សន​កិច្ច​​នៅ​ទីនោះក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។